ទំនាក់ទំនងរវាងម្តាយ និងកូន ចាប់ផ្តើមកើតមានតាំងពីថ្ងៃកំណកំណើតដំបូងនៅក្នងផ្ទៃម្លេស។ ម្តាយតែងតែលះបង់គ្រប់អ្វីៗទាំងអស់ ដើម្បីកូនជាទីស្រលាញ់ ទាំងការខ្មាសអៀន ការឈឺចាប់ និង ភាពហត់នឿយទាំងអស់។ នៅថ្ងៃដែលកូនប្រសូតបានឃើញពន្លឺព្រះអាទិត្យ ជាពេលដែលផ្ទៃមុខដ៏ទន់របស់កូនបានប៉ះលើទ្រូងដ៏កក់ក្តៅរបស់ម្តាយ ហើយឈាមរបស់ម្តាយបានក្លាយជាទឹកដោះ សំរាប់ជាអាហារដល់កូន។ គ្រប់ដំណក់នៃទឹកដោះម្តាយមិនត្រឺមតែផ្តល់នូវសារជាតិចិញ្ចឹម និងការលូតលាស់ដល់កូនប៉ុំណ្ណោះទេ ថែមទាំងមានផ្ទុកនូវសារធាតុ ប្រឆាំងរាឌីកាល់សេរី អង់ស៊ីម និង អង់ទីករ ដែលសំខាន់ដើម្បីការពារសុខភាពកូនផងដែរ។ ពេលបំបៅដោះកូន ម្តាយក៏បានជួយចូលរួមចំណែកការពារកូនពីជំងឺកាចសាហាវ និង ជំងីឆ្លងមួយចំនួន រូមទាំងជំងឺរាគរូស ឈឺត្រចៀក ជំងឺសួត និង ជំងឺផ្សេងទៀតដែលកើតលើកុមារ។ ជាងនេះទៅទៀតហានិភ័យនៃការកើតជំងឺពីជំងឺហឺត ជំងឺលើសទំងន់ ជំងឺបេះដួង និងជំងឺទឹកនោមផ្អែម ត្រូវបានកាត់បន្ថយដោយសារការបំបៅដោះកូនដោយទឹកដោះម្តាយ។ ហេតុផលទាំងនេះហើយ ដែលម្តាយជ្រើសរើសការបំបៅដោះកូនជាជំរើសមួយដ៏សំខាន់សំរាប់កូន។
ពេលឃើញកូនមានសុខភាពល្អ ម្តាយអរណាស់ ម្តាយក៏ខំថែសុខភាពខ្លួនអោយល្អប្រសើរ និងសង្ឃឺមថាកូនមិនមានជំងឺឆ្លងពីម្តាយ។ ម្តាយតែងចង់អោបកូននៅក្នុងដៃ និងគេងលើទ្រូងម្តាយ ព្រោះម្តាយចង់បង្កើនភាពស្និតស្នាល និងភាពកក់ក្តៅដល់កូន។ តែអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះ គីថា ការដែលបំបៅដោះកូន បានធ្វើអោយសុខភាពម្តាយបានកាត់បន្ថយពីការប្រឈមនឺងជំងឺមហារីកដោះ មហារីកអូវែ ជំងឺលើសទំងន់ ជំងឺបេះដួង និង ជំងឺពុកឆ្អឹងផងដែរ។ ភាពងាយៗ ដោយមិនចាំបាច់ចំនាយលុយលើការបំបៅដោះកូន ហើយក៏ជាពេលវេលាដ៏មានតំលៃបំផុតសំរាប់ទំនាក់ទំនង និងសុខភាពម្តាយកូន គឺរិតតែជំរុញចិត្តម្តាយចង់បំបៅដោះកូន។ ម្តាយរិតតែញញឺម ម្តាយមិននឿយហត់ ម្តាយមិនខ្មាសអៀន ព្រោះម្តាយបានសំរេចចិត្តត្រឹមត្រូវក្នុងការបំបៅដោះកូន។
The relationship between mother and child has been started since fertilisation in mother's womb. Mother is always sacrifice everything for their lovely child such as shyness, painful and tiredness. Once baby is born to see the sun, baby's softy face touches mother's warm chest and mother's blood has become milk for baby. In every drop of mother's milk is not only to feed with quality nutrition but also it contains antioxidants, enzymes and antibodies to protect baby's health. Breastfeeding protects baby from chronic and infectious diseases such as diarrhoea, ear infection, pneumonia and other childhood diseases. Moreover baby's risk of asthma, obesity, cardiovascular diseases and diabetes is also reduced by breastfeeding. These reasons are a good persuasion for mother to choose breastfeeding for their lovely baby.
When the baby is healthy, mother is so happy. Mother tries to be healthy and make sure there no infection diseases from mother to baby. Mother always wants to hug baby in the arm and let baby sleep in mother's chest because mother wants to increase closeness and warm with baby. However, there is surprisingly that breastfeeding also reduces mother's risk of breast and ovarian cancer, obesity, cardiovascular diseases and osteoporosis. Easiness without expense money on feeding child and also the valuable time for mother-child relationship and health pushes every mother to provide breastfeeding. Mother is more smile on their face without tiring and shyness because mother has made good decision to feed their child.