Saturday, August 10, 2019

តើអ្នកគួរធ្វើអ្វីខ្លះក្រោយពីអ្នកដឹងថាអ្នកមានជំងឺទឺកនោមផ្អែម?

    ជំងឺទឹកនោមផ្អែម អាចកើតមានឡើងលើគ្រប់អាយុ គ្រប់វ័យ និង គ្រប់ភេទ។ អ្នកអាចដឹងថា អ្នកមានជំងឺទឹកនោមផ្អែមក្រោយពីអ្នកបានជួបពិគ្រោះជាមួយវេជ្ជបណ្ឌិត និងធ្វើការពិនិត្យឈាមអោយបានត្រឹមត្រូវ។ ជំងឺទឹកនោមផ្អែមនេះអាចកំណត់បាននៅពេលដែលកំរិតជាតិស្ករក្នុងឈាម និង សន្ទស្សន៏ជាតិស្ករមធ្យមរយះពេលបីខែ (A1C) របស់អ្នកមានការប្រែប្រួលលើសពីធម្មតា។ ប្រសិនបើអ្នកមានជំងឺ អ្នកគួរតែទទួលយកការព្យាបាលមួយដ៏ត្រឹមត្រួវពីវេជ្ជបណ្ឌិតជំនាញ និង អនុវត្តឥរិយាបទក្នុងរស់នៅអោយបានល្អ។ តើឥរិយាបទក្នុងរស់នៅទាំងនេះមានអ្វីខ្លះ?


☘ ការទទួលទានអាហារអោយបានត្រឹមត្រូវ
  • គួរតែទទួលអាហារអោយបានទៀងទាត់នូវអាហារពេលព្រឹក អាហារថ្ងៃត្រង់ និងអាហារពេលល្ងាច
  • ទទួលទានអាហារតាមការកំណត់
  • ជៀសវាងអាហារដែលមានសន្ទស្សន៏ជាតិស្ករខ្ពស់

☘ ធ្វើលំហាត់ប្រាណអោយបានត្រីមត្រូវ
  • ហាត់ប្រាណអោយបានទៀងទាត់
  • អនុវត្តចលនាលំហាត់ប្រាណអោយបានត្រឹមត្រូវ

       អ្នកជំងឺទឹកនៅផ្អែម គ្មានអ្វីគួរអោយបារម្ភ ប្រសិនបើអ្នកប្រើប្រាស់ឳសថអោយបានត្រឹមត្រូវតាមការកំណត់របស់វេជ្ជបណ្ឌិត⁣ ជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតអោយបានទាងទៀតពេល⁣ រក្សានូវទំងន់⁣ បរិភោគ និង លំហាត់ប្រាណអោយបានត្រឹមត្រូវ៕

No comments:

Post a Comment

តើអ្នកគួរធ្វើអ្វីខ្លះក្រោយពីអ្នកដឹងថាអ្នកមានជំងឺទឺកនោមផ្អែម?

    ជំងឺទឹកនោមផ្អែម អាចកើតមានឡើងលើគ្រប់អាយុ គ្រប់វ័យ និង គ្រប់ភេទ។ អ្នកអាចដឹងថា អ្នកមានជំងឺទឹកនោមផ្អែមក្រោយពីអ្នកបានជួបពិគ្រោះជាមួយវេជ្ជបណ្ឌ...